សេវាប្រកាសពន្ធប្រចាំខែ
អ៊ីម៉ែលៈ lbcsaleinfo@gmail.com
ទូរស័ព្ទៈ 089 888 378/ 093 888 797
សេវាប្រកាសពន្ធប្រចាំខែ
ប្រភេទពន្ធសំខាន់ៗសម្រាប់អាជីវកម្មផ្សេងៗ
អាករលើតម្លៃបន្ថែម (អតប)
អាករលើតម្លៃបន្ថែម (អតប) គឺជាពន្ធមួយប្រភេទដែលត្រូវគិតលើទំនិញ និងសេវាកម្ម។
ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ត្រូវបានគិតតាមអត្រា១% នៃផលរបរប្រចាំខែរួមទាំងអាករទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។
ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម
អ្នកជាប់ពន្ធរូបវ័ន្តបុគ្គលនិវាសនជនដែលទទួលបានប្រាក់បៀវត្សទាំងក្នុងនិងក្រៅប្រទេសគឺជាកម្មវត្ថុដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា។
ពន្ធកាត់ទុក
ពន្ធកាត់ទុកត្រូវបានគិតលើប្រាក់ចំណូលរបស់អ្នកទទួលប្រាក់ ខណៈដែលអ្នកបង់ប្រាក់ត្រូវមានកាតព្វកិច្ចកាត់ទុក ហើយបង់ជូនអាជ្ញាធរពន្ធដារ។ ពេលដែលត្រូវបង់ គឺនៅពេលដែលចំណាយបានកើតឡើង ឬបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់អ្នកបង់ប្រាក់។
អាករពិសេសលើទំនិញ និងសេវាមួយចំនួន
អាករពិសេស គឺជាពន្ធប្រចាំខែដែលត្រូវបានគិតលើផលិតផលក្នុងស្រុក និងផលិតផលនាំចូល និងសេវាកម្ម មួយចំនួន។ អ្នកជាប់ពន្ធក្នុងស្រុកដែលផលិត ឬផ្គត់ផ្គង់ទំនិញ ឬសេវាកម្មទាំងនេះ ត្រូវទទួលខុសត្រូវចំពោះការបង់អាករប្រភេទនេះ។
អាករបំភ្លឺសាធារណៈ
អាករបំភ្លឺសាធារណៈ គឺជាពន្ធប្រចាំខែដែលគិតលើការចែកចាយនៅកម្ពុជានូវផលិតផលនាំចូល ឬផលិតផលផលិតក្នុងស្រុកដូចជា៖ គ្រឿងស្រវឹង ថ្នាំជក់ ឬបារីជាដើម។
អាករស្នាក់នៅ
អាករស្នាក់នៅ គឺជាប្រភេទពន្ធប្រចាំខែដែលគិតលើការផ្គត់ផ្គង់សេវាស្នាក់តាមអត្រា ២% នៃតម្លៃជាប់អាករ រួមទាំងអាករគ្រប់ប្រភេទ លើកលែងតែអាករស្នាក់នៅខ្លួនឯង និងអាករលើតម្លៃបន្ថែម។
ការប្រើប្រាស់វិក្កយបត្រ
វិក្កយបត្រអាករ៖ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំទាំងអស់ត្រូវចេញវិក្កយបត្រអាករដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកជាប់ពន្ធតាមរបបប្រកាសស្វ័យប្រកាសដូចគ្នា។