ការស្នើអាជ្ញាប័ណ្ណអាជីវកម្ម

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 378/ 093 888 797

ការស្នើអាជ្ញាប័ណ្ណអាជីវកម្ម

សម្រាប់អាជីវកម្មថ្មី ម្ចាស់អាជីវកម្មគួរតែយកចិត្តទុកដាក់អំពីការស្នើអាជ្ញាប័ណ្ណចាំបាច់នានាពីក្រសួងពាក់ព័ន្ធ។ មានអាជ្ញាប័ណ្ណជាច្រើន សម្រាប់សកម្មភាពអាជីវកម្មគ្រប់ប្រភេទ រាប់តាំងពីភោជនីយដ្ឋាន រហូតដល់សកម្មភាពនៃការគ្រប់គ្រងសំណល់រឹងជាដើម។ វាជាទំនួលខុសត្រូវរបស់ម្ចាស់អាជីវកម្មក្នុងការស្នើអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវមុនប្រកបអាជីវកម្ម។ ការខកខានណាមួយ វាអាចបណ្តាលឱ្យមានការពិន័យ ឬជាងនេះទៅទៀតនោះនឹងត្រូវបិទអាជីវកម្មទាំងស្រុងក៏មាន។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់បើភោជនីយដ្ឋាន ដំបូងអ្នកត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន បន្ទាប់មក ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណទេសចរណ៍ លិខិតអនុញ្ញាតពីក្រសួងសុខាភិបា  ល លិខិតអនុញ្ញាតិពីនាយកដ្ឋានពន្លត់អគ្គីភ័យ និងអាជ្ញាប័ណ្ណផ្សេងទៀតដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក។

1 4XLsvlQO64ImqK6p6MkMsQ

តម្លៃនៃអាជ្ញាប័ណ្ណគឺអាស្រ័យទៅលើទំហំអាជីវកម្មនោះថាតើមានទំហំប៉ុណ្ណា។ មានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតច្រើនប្រភេទណាស់ ដូច្នេះការស្វែងយល់ និងការស្គាល់នូវប្រភេទអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតនានា គឺពិតជាមានសារសំខាន់ខ្លាំងណាស់មុននឹងចាប់ផ្ដើមអាជីវកម្មរបស់អ្នក។  ប្រភេទអាជីវកម្មដែលស្ថិតក្នុងវិស័យកសិកម្ម ត្រូវការអាជ្ញាប័ណ្ណ និងការអនុញ្ញាតពិសេសដាច់ឡែក ហើយអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតទាំងនេះ ត្រូវការចំណាយជាច្រើនអាចរហូតដល់ទៅរាប់ពាន់ដុល្លារទម្រាំស្នើសុំបាន។

businessman touching virtual screen 1232 737
what business licenses does my company need

ប្រភេទអាជ្ញាប័ណ្ណនាំចូលនិងនាំចេញ គឺកាន់តែត្រូវការជាពិសេសទៅទៀត សម្រាប់អាជីវកម្មដែលមានទំហំធំ ហើយ ក្រៅពីអាជ្ញាប័ណ្ណ អ្នកក៏នឹងត្រូវការ លិខិតអនុញ្ញាតជាពិសេសផងដែរក្នុងករណីមួយចំនួន។ ឧទាហរណ៍៖ ការនាំចូលនិងនាំចេញថ្នាំ /ឱសថ ចាំបាច់ត្រូវស្នើអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលជាមុនសិន ហើយពេលខ្លះស្ទើរតែមិនអាចស្នើសុំបានទៅទៀតសម្រាប់ម្ចាស់អាជីវកម្មដែលជាជនបរទេស។ ការ​នាំ​ចូល និង​នាំ​ចេញ​សម្លៀក​បំពាក់​ត្រូវ​ការ​លិខិត​អនុញ្ញាត​ពិសេស​មួយ​ដែល​ហៅ​ថា “វិញ្ញាបនបត្រ​ប្រភព​ដើមទំនិញ” មុន​នឹង​អ្នក​អាច​នាំ​ចេញ​បាន។ ការនាំចូល និងនាំចេញគ្រឿងអលង្ការ តម្រូវឱ្យមានលិខិតអនុញ្ញាតពិសេសផងដែរ។

តារាងវិភាគ

ការប្រគល់ជូនអតិថិជន
0%
អត្រា​នៃ​ការ​ទទួល​បាន​ភាព​ជោគជ័យ
0%
គម្រោងដែលបានបញ្ចប់
0%

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Transfer Shares

ផ្ទេរភាគហ៊ុន

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...
Relocation

ផ្លាស់ប្តូរទីស្នាក់ការ

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...