ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

ចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ រូបវ័ន្តបុគ្គល សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ត្រូវស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មជាមុនសិន។ ការ​មិន​អនុវត្ត​តាមបទបញ្ញត្តិនេះ​នឹងត្រូវទទួលរង​ការទោសទណ្ឌ និង​ពិន័យនានា។

ការលើកលែង

ប្រតិបត្តិការមួយចំនួនខាងក្រោមនេះ ត្រូវបានលើកលែងដោយមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណនេះទេគឺ៖

ក. ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញឬសេវារបស់ខ្លួន រួមបញ្ចូលទាំងការផ្សព្វផ្សាយលក់ទំនិញឬសេវា

ដែលមិនមែនជាសំណើបង្កើតកិច្ចសន្យា

ខ. ការបម្រុងទុកសេវាដែលមិនមានការកក់ប្រាក់ ឬទូទាត់កម្រៃ ដោយអតិថិជនឬអ្នកប្រើប្រាស់

គ. ការលក់ទំនិញឬសេវារបស់រូបវន្តបុគ្គលឬសហគ្រាសឯកបុគ្គល ដែលមានផលរបរនៅក្រោមកម្រិត

ផលរបរជាអ្នកជាប់ពន្ធតូច (ផលរបរប្រចាំឆ្នាំក្រោម ២៥០លានរៀល ឬប្រហែល ៦២,៥០០

ដុល្លារ)

ឃ. ការលក់ទំនិញ ឬសេវាដែលមានលក្ខណៈគ្រួសារ ឬតាមរដូវកាលប្រមូលផល

ង. ការលក់ទំនិញ ឬសេវាដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួនសុទ្ធសាធ

ច. ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន

ឆ. ការបង្ហាត់បង្រៀន ឬអប់រំអំពីសាសនារបស់រដ្ឋ

ជ. ការបង្ហាត់បង្រៀនដោយសមាគមឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនរកប្រាក់ចំណេញដោយផ្ទាល់ឬប្រយោលនិងសកម្មភាព ឬប្រតិបត្តិការដោយស្ថាប័នរដ្ឋក្នុងការផ្តល់សេវាសាធារណៈ ក៏ត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតផងដែរ។

ការជូនដំណឹង

ក្នុងគោលដៅស្រង់ទិន្នន័យ និងការពារអ្នកប្រើប្រាស់ ទោះបីជាត្រូវបានលើកលែងកាតព្វកិច្ចក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណក្ដី តែបុគ្គលរួចកាតព្វកិច្ចខាងលើនេះក៏ត្រូវជូនដំណឹងទៅកាន់ក្រសួងពាណិជ្ជកម្មផងដែរពីអាជីវកម្មរបស់ខ្លួនតាមទម្រង់ដែលបានផ្ដល់ដោយក្រសួងពាណិជ្ជកម្មតាមរយៈអ៊ីម៉ែល  ecommercelicensing@moc.gov.kh

សុពលភាព និងថ្លៃសេវានៃ លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ

ក. ថ្លៃសេវានៃ លិខិតអនុញ្ញាត សម្រាប់រូបវ័ន្តបុគ្គល គឺ ២00,000 រៀល (៥0 ដុល្លារ) ដែលមានសុពលភាព ២ ឆ្នាំគិតចាប់ពីថ្ងៃចេញដោយក្រសួងពាណិជ្ជកម្ម (៣-៧ ថ្ងៃធ្វើការ)។

ខ. ថ្លៃសេវានៃ លិខិតអនុញ្ញាត សម្រាប់សហគ្រាសឯកបុគ្គល គឺ ៤00,000 រៀល (១00 ដុល្លារ)   ដែលមានសុពលភាព ២ ឆ្នាំគិតចាប់ពីថ្ងៃចេញដោយក្រសួងពាណិជ្ជកម្ម (៣-៧ ថ្ងៃធ្វើការ)។

គ. ថ្លៃសេវានៃ អាជ្ញាប័ណ្ណ សម្រាប់នីតិបុគ្គល ឬសាខាក្រុមហ៊ុនបរទេស គឺ ១,000,000 រៀល (២៥0 ដុល្លារ) ដែលមានសុពលភាព ៣ ឆ្នាំគិតចាប់ពីថ្ងៃចេញដោយក្រសួងពាណិជ្ជកម្ម (៥-១0 ថ្ងៃធ្វើការ)។

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Corporate Income Tax Service

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...
Tax Resubmission Review

ការកែតម្រូវលិខិតប្រកាសពន្ធ

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...