ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញ គឺជាពន្ធប្រចាំឆ្នាំដែលរដ្ឋាភិបាលកំណត់លើប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល និងរូបវ័ន្តបុគ្គល។

ការស្នាក់នៅ និងប្រភពចំណូល

អ្នកជាប់ពន្ធនិវាសនជនសំដៅដល់អ្នកជាប់ពន្ធដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យណាមួយក៏បានក្នុងចំណោម៣ខាងក្រោម៖

១. ត្រូវបានបង្កើតឡើងនៅកម្ពុជា

២. មានទីស្នាក់ការជាគោលដើមនៅកម្ពុជា

៣. មានវត្តមាននៅកម្ពុជាលើសពី១៨២ថ្ងៃក្នុងរយៈពេល១២ខែណាមួយដែលបញ្ចាប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។

អ្នកជាប់ពន្ធអនិវាសនជនសំដៅដល់អ្នកជាប់ពន្ធដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជនដូចមានចែងនៅក្នុងចំណុច “ក” ខាងលើ។

អ្នកជាប់ពន្ធនិវាសនជនគឺជាកម្មវត្ថុដែលត្រូវជាប់ពន្ធលើប្រាក់ចំណេញទាំងប្រភពចំណូលនៅកម្ពុជា និងប្រភពចំណូលពីបរទេស ខណៈដែលអ្នកជាប់ពន្ធអនិវាសនជនត្រូវបង់ពន្ធលើប្រាក់ចំណេញចំពោះតែប្រភពចំណូលដែលទទួលបានពីកម្ពុជាតែប៉ុណ្ណោះ។

អត្រាពន្ធ

image1

(*)ប្រាក់ចំណេញជាប់ពន្ធ និងអត្រាពន្ធសម្រាប់រូបវ័ន្តបុគ្គលនិវាសនជន(អត្រាកំណើនតាមថ្នាក់) ដែលបាននឹងកំពុងប្រើប្រាស់៖

image2

(*)ប្រាក់ចំណេញជាប់ពន្ធ និងអត្រាពន្ធសម្រាប់រូបវ័ន្តបុគ្គលនិវាសនជន(អត្រាកំណើនតាមថ្នាក់) ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅដោយយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៖

image3

កាលបរិច្ឆេទផុតកំណត់

ឆ្នាំសារពើពន្ធត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវរៀបចំប្រកាសយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមីនា នាឆ្នាំបន្ទាប់។  យោងតាមប្រកាសលេខ ១៤៨១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ក្នុងករណីក្រុមហ៊ុនបរទេសដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥១% ឡើងដោយអ្នកជាប់ពន្ធអនិវាសនជន ទាំងនីតិបុគ្គល និងរូបវន្តបុគ្គលក្ដី អាចស្នើសុំផ្លាស់ប្តូរឆ្នាំសារពើពន្ធ និងកាលបរិច្ឆេទនៃការរៀបចំប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំបាន។

ឧទាហរណ៍

ABC Co., Ltd.  ជាក្រុមហ៊ុនពាណិជ្ជកម្មដែលបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២០ ប្រាក់ចំណូលសរុបរបស់វាគឺ ៥00,000 ដុល្លារ ហើយការចំណាយសរុបគឺ ៣០០,០០០ដុល្លារ។  ប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលក្រុមហ៊ុនបានបង់ប្រចាំខែគឺ ៥,000 ដុល្លារ។  ដូច្នេះ ពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំ ២០២០ គឺ៖

image4
unnamed

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Monthly Tax Return Service 1

សេវាប្រកាសពន្ធប្រចាំខែ

សេវាមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ​ និងតម្លៃសមរម្យ ...
Tax Resubmission Review

ការកែតម្រូវលិខិតប្រកាសពន្ធ

លិខិតប្រកាសពន្ធមានកំហុស អាចធ្វើការកែតម្រូវបាន ...