ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ

អនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងការចុះបញ្ជីពាណិជ្ជកម្ម និងប្រកាសលេខ ១០៧ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្តីពីការតម្កល់ប្រតិវេទន៍ តាមរយៈប្រព័ន្ធអនឡាញ ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ដោយខ្លួនឯង តាមរយៈប្រព័ន្ធអនឡាញ www.businessregistration.moc.gov.kh  រៀងរាល់ឆ្នាំ។

កាលបរិច្ឆេទនៃការតម្កល់ប្រតិវេទន៍

ដើម្បីជៀសវាងការខកខានក្នុងការបំពេញកាតព្វកិច្ច ក្រសួងពាណិជ្ជកម្មនឹងជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈអ៊ីមែលដែលពួកគេបានផ្តល់ទៅក្រសួងក្នុងអំឡុងពេលចុះបញ្ជីដំបូង។ ការ​ជូន​ដំណឹង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន ៤ ដង​ក្នុង​រយៈពេល ៤ ខែ។ លើកទីមួយ គឺធ្វើឡើងមួយខែមុនដល់ថ្ងៃខួបរបស់ក្រុមហ៊ុន និង៣លើកទៀតធ្វើឡើងម្តងមួយខែជាបន្តបន្ទាប់។

ថ្លៃសេវានិងពិន័យ

ថ្លៃសេវារបស់ក្រសួងសម្រាប់ការដាក់ពាក្យតម្កល់ប្រតិវេទន៍ គឺ ៨0,000 រៀល (ប្រហែល ២0 ដុល្លារ) ហើយត្រូវបង់តាមរយៈប្រព័ន្ធទូទាត់របស់ធនាគារអេស៊ីលីដា។ ក្នុងករណីក្រុមហ៊ុនមិនបានដាក់ពាក្យតម្កល់ប្រតិវេទន៍ឱ្យបានទាន់ពេលវេលាទេនោះ ក្រុមហ៊ុននឹងត្រូវទទួលរងការផាកពិន័យជាទឹកប្រាក់ចំនួន ២,000,000 រៀល (ប្រហែល ៥00 ដុល្លារ) ក្នុងមួយឆ្នាំ។

ឈ្មោះដែនជាតិ (.com.kh)

អនុលោមតាមប្រកាសអន្តរក្រសួងរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លេខ ០៨៣៧ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម(លើកលែងសហគ្រាសឯកបុគ្គល ឬអ្នកជាប់ពន្ធតូច) ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិកម្រិត ២ (.com.kh) ពីនិយ័តករទូរគមនាគមន៍កម្ពុជា ហើយត្រូវផ្តល់គេហទំព័រ និងអាសយដ្ឋានអ៊ីមែលដែលមានឈ្មោះដែនជាតិនេះទៅក្រសួងពាណិជ្ជកម្ម នៅពេលដាក់ពាក្យតម្កល់ប្រតិវេទន៍ ចាប់ពីថ្ងៃទី0១ ខែមករា ឆ្នាំ២០២៣ តទៅ។

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Transfer Shares

ផ្ទេរភាគហ៊ុន

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...
Business License

អាជ្ញាប័ណ្ណអាជីវកម្ម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...