ការប្រើប្រាស់វិក្កយបត្រ

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

ការប្រើប្រាស់វិក្កយបត្រ

វិក្កយបត្រមានពីរប្រភេទគឺ៖

ក. វិក្កយបត្រអាករ៖ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំទាំងអស់ត្រូវចេញវិក្កយបត្រអាករដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកជាប់ពន្ធតាមរបបប្រកាសស្វ័យប្រកាសដូចគ្នា។

ខ. វិក្កយបត្រពាណិជ្ជកម្ម៖ អ្នកជាប់ពន្ធមធ្យម និងធំទាំងអស់ត្រូវតែចេញវិក្កយបត្រពាណិជ្ជកម្មដល់អតិថិជនរបស់ពួកគេ ដែលជារបបមិនប្រកាសដោយខ្លួនឯង ឬពួកគេជាអ្នកប្រើប្រាស់ចុងក្រោយ។ និងអ្នកជាប់ពន្ធតូចតាចអាចចេញវិក្កយបត្រពាណិជ្ជកម្មដល់អតិថិជនរបស់ខ្លួន។

ការរក្សាទុកវិក្កយបត្រ

អ្នកជាប់ពន្ធមធ្យម និងធំត្រូវរក្សាទុកវិក្កយបត្រយ៉ាងហោចណាស់ ១០ ឆ្នាំ ហើយអ្នកជាប់ពន្ធតូចត្រូវរក្សាទុកយ៉ាងហោចណាស់ ៣ ឆ្នាំ។

ទោសទណ្ឌ និងពិន័យ

ការចេញវិក្កយបត្រមិនត្រឹមត្រូវនឹងត្រូវប្រឈមមុខនឹង៖

ក. ការបិទក្រុមហ៊ុន

ខ. បង់បន្ថែមនូវទឹកប្រាក់ដែលមិនបានបង់ដែលបានចេញនៅលើវិក្កយបត្រក្លែងក្លាយ

គ. ទទួលរងនូវការកំណត់ពន្ធឯកតោភាគី

ឃ. ពិន័យជាទឹកប្រាក់​១០​លាន​រៀល​លើ​អំពើរាំងស្ទះ​ពន្ធ ឬ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ឬ​ទាំង​ពីរ​

ង. ​ពិន័យ​ជាទឹក​ប្រាក់ ២០​លាន​រៀល ពី​បទ​គេចវេស​ពន្ធ ឬ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ឬ​ទាំង​ពីរ។

ការប្រើប្រាស់លេខវិក្កយបត្រ

លេខលំដាប់នៅលើវិក្កយបត្រលក់ត្រូវតែកំណត់ឡើងវិញម្តងក្នុងមួយឆ្នាំ។  ឧទាហរណ៍ ពេញមួយឆ្នាំ ២០២១ លេខវិក្កយបត្រលក់របស់អ្នកគឺពី 000១ ដល់ 000១៥00 ដូច្នេះនៅដើមឆ្នាំ ២០២២ អ្នកត្រូវតែចេញលេខវិក្កយបត្រថ្មីឡើងវិញដោយចាប់ផ្ដើមពីលេខ 00១ ម្តងទៀត។

ការប្រើប្រាស់អត្រាប្តូរប្រាក់

យោងតាមសេចក្ដីណែនាំចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ លេខ២៦១១៨ អពដ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ការប្រើប្រាស់អត្រាប្ដូរប្រាក់ត្រូវអនុវត្តដូចតទៅ៖

ក. អត្រាប្តូរប្រាក់លើវិក្កយបត្រលក់៖    អ្នកជាប់ពន្ធត្រូវប្រើអត្រាប្តូរប្រាក់ប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ខ. អត្រាប្តូរប្រាក់សម្រាប់គណនាពន្ធលើប្រាក់បៀវត្ស៖ អ្នកជាប់ពន្ធត្រូវប្រើអត្រាប្ដូរប្រាក់ដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៥ នៃខែនីមួយៗ។

គ. អត្រាប្តូរប្រាក់លើប្រតិបត្តិការណាមួយដែលមិនមានអត្រាប្តូរប្រាក់នៅលើវិក្កយបត្រនោះ៖ អ្នកជាប់ពន្ធត្រូវប្រើអត្រាប្តូរប្រាក់ដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងខែនីមួយៗ។

 ៤. អត្រាប្តូរប្រាក់សម្រាប់គណនាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ៖ អ្នកជាប់ពន្ធត្រូវប្រើអត្រាប្តូរប្រាក់ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃចុងក្រោយនៃខែធ្នូនៃឆ្នាំនីមួយៗ។

គំរូវិក្កយបត្រ

Picture1
Picture2

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Vat 1

អាករលើតម្លៃបន្ថែម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...
Income tax 2020 21

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...