អាករលើតម្លៃបន្ថែម

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

អាករលើតម្លៃបន្ថែម (អតប)

ក. អាករលើតម្លៃបន្ថែម (អតប) គឺជាពន្ធមួយប្រភេទដែលត្រូវគិតលើទំនិញ និងសេវាកម្ម។

ខ. ទំនិញ សំដៅលើ ទ្រព្យរូបី ក្រៅពីដីធ្លី ឬប្រាក់កាស។

គ. សេវាកម្ម សំដៅ ការផ្តល់របស់មានតម្លៃអ្វីមួយក្រៅពីទំនិញ ដីធ្លី ឬប្រាក់កាស។

ការផ្គត់ផ្គង់ជាប់អាករ

ក. ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មដោយបុគ្គលជាប់អាករក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ. ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ។

គ. ការធ្វើជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃទីផ្សារនូវថ្លៃទំនិញ ឬសេវាកម្មដោយបុគ្គលជាប់អាករ។

ឃ.​ការ​នាំ​​ទំនិញ​ចូលមក​ក្នុងដែនសមត្ថកិច្ច​គយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ការផ្គត់ផ្គង់មិនជាប់អាករ

ក. សេវាប្រៃសណីយ៍សាធារណៈ

ខ. មន្ទីរពេទ្យ គ្លីនីក សេវាវេជ្ជសាស្រ្ត និងទណ្ឌសាស្ត្រ និងផលិតផលវេជ្ជសាស្រ្តចម្រើឱ្យការបំពេញសេវាកម្មទាំងនេះ

គ. ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរសាធារណៈដែលគ្រប់គ្រងដោយរដ្ឋទាំងស្រុង

ឃ. សេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុ

ង. សកម្មភាពមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានអនុញ្ញាត

ច. ទំនិញនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ឆ. ដីធ្លី

ជ. សេវាអប់រំ

ឈ. ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត

ញ. ការផ្គត់ផ្គង់កសិផលមិនទាន់កែច្នៃ និងផលិតផលអាហារមូលដ្ឋាន

ដ. សេវាប្រមូលកាកសំណល់រឹង និងរាវ

អត្រាពន្ធ

ក. អត្រា ១0% អត្រាស្តង់ដារនៅកម្ពុជា និងការនាំចូលទំនិញមកកម្ពុជា។

ខ. អត្រា 0% អនុវត្តចំពោះការផ្គត់ផ្គង់ទំនិញ និងសេវាកម្មសម្រាប់ការនាំចេញពីប្រទេសកម្ពុជា រួមមាន៖

 

 ខ១. ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មនៃឧស្សាហកម្មគាំទ្រ ឬអ្នកម៉ៅការបន្តពីអ្នកនាំចេញ

 ខ២. ការផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូនអន្តរជាតិនៅខាងក្រៅប្រទេសកម្ពុជា

 ខ៣. ការផ្គត់ផ្គង់ និងការនាំចេញស្រូវ-អង្ករ

 ខ៤.ការផ្គត់ផ្គង់សេវានៅក្រៅប្រទេសកម្ពុជា។

វិធីគិតអាករជំនួស ឬអតបតាមប្រព័ន្ធអេឡិចត្រូនិក

ក្រោមយន្តការនៃការគិតអាករជំនួស បុគ្គលជាប់អាករដែលទទួលការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថល ពីអ្នកផ្គត់ផ្គង់អនិវាសនជន ទោះបីជាពួកគេបាន ឬមិនបានចុះបញ្ជី អាករលើតម្លៃបន្ថែមសាមញ្ញ ជាមួយអាជ្ញាធរពន្ធដារកម្ពុជាក៏ដោយ  បុគ្គលជាប់អាករទាំងនោះត្រូវប្រកាស និងបង់អតប១០% ទៅរដ្ឋបាលសារពើពន្ធយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ ក្រោយការផ្គត់ផ្គង់បានកើតឡើង។

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Business Registration

ការចុះបញ្ជីអាជីវកម្ម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...
Business License

ការស្នើអាជ្ញាប័ណ្ណអាជីវកម្ម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...