អាករបំភ្លឺសាធារណៈ
អ៊ីម៉ែលៈ lbcsaleinfo@gmail.com
ទូរស័ព្ទៈ 089 888 478/ 093 888 797
អាករបំភ្លឺសាធារណៈ
អាករបំភ្លឺសាធារណៈ គឺជាពន្ធប្រចាំខែដែលគិតលើការចែកចាយនៅកម្ពុជានូវផលិតផលនាំចូល ឬផលិតផលផលិតក្នុងស្រុកដូចជា៖ គ្រឿងស្រវឹង ថ្នាំជក់ ឬបារីជាដើម។
អត្រាពន្ធ
ក. អាករបំភ្លឺសាធារណៈ ត្រូវបានប្រមូលតាមអត្រា ៣% នៃតម្លៃលក់ នៃផលិតផលដែលបានលក់ដោយអ្នកនាំចូលដំបូង ឬនៃផលិតផលដែលផលិតក្នុងស្រុក។
ខ. សម្រាប់រាល់ការចែកចាយបន្តនៃផលិតផល ដោយអ្នកលក់ដុំ ឬអ្នកលក់រាយ អាករបំភ្លឺសាធារណៈត្រូវបានប្រមូលតាមអត្រា ៣% នៃ ២0% នៃតម្លៃលក់ដែលបានកត់ត្រាក្នុងវិក្កយបត្រតែប៉ុណ្ណោះ។
គ. សម្រាប់គោលដៅគិតអាករបំភ្លឺសាធារណៈ តម្លៃលក់រួមបញ្ចូលនូវពន្ធគ្រប់ប្រភេទ លើកលែងតែ អាករបំភ្លឺសាធារណៈខ្លួនឯង និងអាករលើតម្លៃបន្ថែម។
ការលើកលែងពន្ធ
លើកលែងតែជាលក្ខណៈសិប្បកម្ម និងលក្ខណៈវេចខ្ចប់ ផលិតផលខាងក្រោមមួយចំនួននេះត្រូវបានលើកលែងពីការគិតអាករបំភ្លឺសាធារណៈ៖
១. វត្ថុធាតុដើមនៃថ្នាំជក់
២. ទឹកត្នោតជូរ
៣. ស្រាដែលផលិតជាលក្ខណៈគ្រួសារ
សម្គាល់៖ អាករបំភ្លឺសាធារណៈត្រូវបង់នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។
ពាក្យ “សេវាលំហែរកម្សាន្ត” រួមមាន៖ ការប្រគុំតន្ត្រី ចម្រៀង ការចាក់បទភ្លេង ការបង្ហាញហ្សូលើឆាក ម៉ាស្សា ស្ទីម សូណា ការប្រណាំងរថយន្ត ការប្រណាំងម៉ូតូ ស្នូកឃ័រ ប៊ូលីង ហ្គេមគ្រប់ប្រភេទ និងការវាយកូនគោលលើទឹកកក។សម្គាល់៖ ខុសពីអាករបំភ្លឺសាធារណៈដែលត្រូវបង់នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់ អាករពិសេសត្រូវបង់តែម្តងគត់ដោយអ្នកផលិត ឬអ្នកនាំចូល។