ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

អាស័យដ្ឋានៈ អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ lbcsaleinfo@gmail.com

ទូរស័ព្ទៈ 089 888 478/ 093 888 797

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ត្រូវបានគិតតាមអត្រា១% នៃផលរបរប្រចាំខែរួមទាំងអាករទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

ការកាត់កង

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ អាចកាត់កងនឹង បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ឬបំណុលពន្ធអប្បបរមាបាន។ កាលបរិច្ឆេទនៃការប្រកាសបង់គឺត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ ក្នុងករណីដាក់ពាក្យតាមប្រព័ន្ធ E-filing។

ការលើកលែងពន្ធ

 ក្រុមហ៊ុន​ដែល​បាន​ទទួល​បានការលើកទឹកចិត្តពន្ធដារ ដែល​ទទួល​បានអត្រា 0% សម្រាប់ពន្ធប្រចាំឆ្នាំ ត្រូវបានលើកលែងការបង់ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណេញ។

ពន្ធអប្បបរមា

ក. ត្រូវបានគិតតាមអត្រា១%នៃផលរបរប្រចាំឆ្នាំរួមទាំងអាករទាំងអស់លើកលែងតែអាករលើតម្លៃបន្ថែម។

ខ. បុគ្គលជាប់អាករដែលកាន់កាប់បញ្ជីគណនេយ្យមិនត្រឹមត្រូវ គឺជាកម្មវត្ថុដែលត្រូវបង់ពន្ធអប្បបរមា។

គ. ពន្ធអប្បបរមានឹងដល់ពេលកំណត់ត្រូវបង់ ប្រសិនបើបំណុលពន្ធអប្បបរមា (១% នៃចំណូលប្រចាំឆ្នាំសរុប) លើសបំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ (២០% នៃប្រាក់ចំណេញជាប់ពន្ធ) ។

សេវាកម្មផ្សេងៗរបស់ពួកយើង៖

Relocation

ផ្លាស់ប្តូរទីស្នាក់ការ

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...
Business License

ការស្នើអាជ្ញាប័ណ្ណអាជីវកម្ម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...