ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម

ទំព័រដើម

សេវាប្រកាសពន្ទប្រចាំខែ

ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម

ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម

ក. អ្នកជាប់ពន្ធរូបវ័ន្តបុគ្គលនិវាសនជនដែលទទួលបានប្រាក់បៀវត្សទាំងក្នុងនិងក្រៅប្រទេសគឺជាកម្មវត្ថុដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា។

ខ. សម្រាប់អ្នកជាប់ពន្ធរូបវ័ន្តបុគ្គលអនិវាសនជន មានតែប្រាក់បៀវត្សដែលទទួលបាននៅកម្ពុជាតែប៉ុណ្ណោះដែលជាកម្មវត្ថុដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា។

និវាសនជន និងអនិវាសនជន

ក. និវាសនជនសំដៅរូបវ័ន្តបុគ្គលដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យណាមួយក៏បានក្នុងចំណោម៣ខាងក្រោម៖

ក១. មាននិវាសនដ្ឋាននៅកម្ពុជា

ក២. មានកន្លែងស្នាក់នៅជាគោលដើមនៅកម្ពុជា

ក៣. មានវត្តមាននៅកម្ពុជាលើសពី១៨២ថ្ងៃក្នុងរយៈពេល១២ខែណាមួយដែលបញ្ចាប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។

ខ. អនិវាសនជនសំដៅដល់រូបវ័ន្តបុគ្គលដែលមិនមែនជានិវាសនជនដូចមានចែងនៅក្នុងចំណុច“ក”ខាងលើ។

មូលដ្ឋានពន្ធលើប្រាក់បៀវត្ស

ការទូទាត់មួយចំនួនដូចខាងក្រោមនេះត្រូវបានបូកបញ្ចូល ដើម្បីជាមូលដ្ឋានសម្រាប់គណនាពន្ធលើប្រាក់បៀវត្សគឺ៖

ក. ប្រាក់ខែគោល

ខ. ប្រាក់ចំណាច់ចុងឆ្នាំ

គ. ប្រាក់ថែមម៉ោង

ឃ. ប្រាក់កម្ចីដល់បុគ្គលិក

ង. ប្រាក់បើកមុនដល់បុគ្គលិក

ច. ប្រាក់ចំណាច់អតីតភាពការងារ(លើសច្បាប់កំណត់)

ឆ. ប្រាក់កម្រៃជើងសារ

ជ. អត្ថប្រយោជន៍ផ្សេងៗទៀត

អត្រាពន្ធសម្រាប់និវាសនជន

(*)ប្រាក់បៀវត្សជាប់ពន្ធ និងអត្រាពន្ធសម្រាប់រូបវ័ន្តបុគ្គលនិវាសនជន(អត្រាកំណើនតាមថ្នាក់) ដែលបាននឹងកំពុងប្រើប្រាស់៖

(*)ប្រាក់បៀវត្សជាប់ពន្ធ និងអត្រាពន្ធសម្រាប់រូបវ័ន្តបុគ្គលនិវាសនជន(អត្រាកំណើនតាមថ្នាក់) ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅដោយយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៖

អត្រាពន្ធសម្រាប់អនិវសនជន

អត្រាសម្រាប់អនិវាសនជនគឺអនុវត្តតាមអត្រាថេរចំនួន២០%។

ប្រាក់កាត់កងសម្រាប់ប្ដី/ប្រពន្ធ និងកូន

ប្រាក់ដែលអាចកាត់កងបានគឺ ១៥០ ០០០រៀល (៣៨ដុល្លារ) ក្នុងម្នាក់សម្រាប់៖

ក. ប្ដី/ប្រពន្ធដែលជាមេផ្ទះដែលមានលិខិតរៀបអាពាហ៍ពិពាហ៍

ខ. កូនដែលមានអាយុក្រោម១៤ឆ្នាំ

គ. កូនដែលមានអាយុរហូតដល់២៥ឆ្នាំដែលសិក្សាពេញម៉ោងដែលមានការបញ្ជាក់ត្រឹមត្រូវពីសាលា

សម្គាល់៖ ការកាត់កងនេះគឺមិនអនុវត្តចំពោះអនិវាសនជនទេ អនុវត្តចំពោះតែនិវាសនជនតែប៉ុណ្ណោះ។

មូលដ្ឋានពន្ធលើអត្ថប្រយោជន៍បន្ថែម

ការទូទាត់មួយចំនួនដូចខាងក្រោមនេះគឺជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែម៖

ក. ការផ្ដល់យាន្តជំនិះគ្រប់ប្រភេទដល់បុគ្គលិកប្រើប្រាស់ឥតគិតថ្លៃ

ខ. ការផ្ដល់ដល់បុគ្គលិកដោយឥតគិតថ្លៃនូវការស្នាក់នៅ អាហារ ទឹក ភ្លើង

គ. ចំណាយលើការកំសាន្ត

ឃ. ប្រាក់ឧបត្ថមដល់ការសិក្សារបស់បុគ្គលិកដែលមិនបម្រើឱ្យការបំពេញការងាររបស់ក្រុមហ៊ុន

ង. ប្រាក់ឧបត្ថមការសិក្សាដល់កូនៗរបស់បុគ្គលិក

ច. សំបុត្រយន្តហោះជាលក្ខណៈឯកជន

ឆ. ប្រាក់កម្ចីដល់បុគ្គលិកដែលយកការប្រាក់ទាបជាងអត្រាទីផ្សារ ឬការលក់ទំនិញ ឬសេវាដល់បុគ្គលិកក្រោមតម្លៃទីផ្សារ

ជ. ការផ្ដល់ជូនការធានារ៉ាប់រងអាយុជីវិត (ត្រូវបានលើកលែងប្រសិនបើផ្ដល់ជូនដល់បុគ្គលិកគ្រប់គ្នាដោយមិនប្រកាន់តួនាទី)

ញ. ប្រាក់បង់ចូលបេឡាសោធនដែលលើសពី ១០%នៃប្រាក់ខែដោយមិនបូកបញ្ចូលអត្ថប្រយោជន៍បន្ថែម

អត្រាពន្ធលើអត្ថប្រយោជន៍បន្ថែម

យោងតាមចំណុចទី៧ ខាងលើ នៅពេលផ្ដល់ជូនអត្ថប្រយោជន៍ទាំងនេះដល់បុគ្គលិក អត្រាពន្ធគឺអនុវត្តតាមអត្រា ២០% សម្រាប់និវាសនជន និងអនិវាសនជន។

សេវាកម្មផ្សេងៗ

ការប្រើប្រាស់វិក្កយបត្រ

វិក្កយបត្រអាករ៖ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំទាំងអស់ត្រូវចេញវិក្កយបត្រអាករដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកជាប់ពន្ធតាមរបបប្រកាសស្វ័យប្រកាសដូចគ្នា។

អាករស្នាក់នៅ

អាករស្នាក់នៅ គឺជាប្រភេទពន្ធប្រចាំខែដែលគិតលើការផ្គត់ផ្គង់សេវាស្នាក់តាមអត្រា ២% នៃតម្លៃជាប់អាករ រួមទាំងអាករគ្រប់ប្រភេទ លើកលែងតែអាករស្នាក់នៅខ្លួនឯង និងអាករលើតម្លៃបន្ថែម។