ពន្ធកាត់ទុក
ទំព័រដើម
សេវាប្រកាសពន្ទប្រចាំខែ
ពន្ធកាត់ទុក
ទូរស័ព្ទ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
ពន្ធកាត់ទុកត្រូវបានគិតលើប្រាក់ចំណូលរបស់អ្នកទទួលប្រាក់ ខណៈដែលអ្នកបង់ប្រាក់ត្រូវមានកាតព្វកិច្ចកាត់ទុក ហើយបង់ជូនអាជ្ញាធរពន្ធដារ។ ពេលដែលត្រូវបង់ គឺនៅពេលដែលចំណាយបានកើតឡើង ឬបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់អ្នកបង់ប្រាក់។
ក. និវាសនជនសំដៅរូបវ័ន្តបុគ្គលដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យណាមួយក៏បានក្នុងចំណោម៣ខាងក្រោម៖
ក១. មាននិវាសនដ្ឋាននៅកម្ពុជា
ក២. មានកន្លែងស្នាក់នៅជាគោលដើមនៅកម្ពុជា
ក៣. មានវត្តមាននៅកម្ពុជាលើសពី១៨២ថ្ងៃក្នុងរយៈពេល១២ខែណាមួយដែលបញ្ចាប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។
ខ. អនិវាសនជនសំដៅដល់រូបវ័ន្តបុគ្គលដែលមិនមែនជានិវាសនជនដូចមានចែងនៅក្នុងចំណុច“ក”ខាងលើ។
ខាងក្រោមនេះគឺជាប្រភេទ និងអត្រានៃពន្ធកាត់ទុក៖
ប្រតិបត្តិការមួយចំនួនដូចខាងក្រោមនេះមិនមែនជាកម្មវត្ថុនៃពន្ធកាត់ទុកឡើង គឺ៖
ក. ការទូទាត់ថ្លៃសេវាកម្មដែលមានចំនួនទឹកប្រាក់តិចជាង ៥០,០០០ រៀល
ខ. ការទូទាត់ថ្លៃជួលចលនទ្រព្យ និងអចលនទ្រព្យ ទៅឱ្យអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
គ. ការទូទាត់ជាសាច់ប្រាក់ ឬក្រោមទម្រង់ណាមួយក្ដី ទៅឱ្យអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស នូវថ្លៃសេវាកម្ម ការគ្រប់គ្រង ការប្រឹក្សា និងសេវាកម្មស្រដៀងគ្នាផ្សេងៗទៀត
ឃ. ការទូទាត់ជាសាច់ប្រាក់ ឬក្រោមទម្រង់ណាមួយក្ដី ទៅឱ្យអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស នូវការទិញកម្មវិធី shrink-wrap Software អាជ្ញាប័ណ្ណគេហទំព័រ កម្មវិធីដែលអាចទាញយកបាន និងកម្មវិធីដែលអាចរួមបញ្ចូលជាមួយHardware កុំព្យូទ័រ។
ង. ការចំណាយដែលបង់ទៅស្ថាប័នរដ្ឋ
ច. ប្រាក់បៀវត្ស និងការចំណាយប្រាក់អត្ថប្រយោជន៍ដែលបង់ជូនបុគ្គលិក/និយោជិត
ឆ. ការទិញទំនិញ/ផលិតផល
ជ. ជួល (ចលន និងអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋ)។