ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ
ទូរស័ព្ទៈ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
ពន្ធលើប្រាក់ចំណេញ គឺជាពន្ធប្រចាំឆ្នាំដែលរដ្ឋាភិបាលកំណត់លើប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល និងរូបវ័ន្តបុគ្គល។
អ្នកជាប់ពន្ធនិវាសនជនសំដៅដល់អ្នកជាប់ពន្ធដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យណាមួយក៏បានក្នុងចំណោម៣ខាងក្រោម៖
១. ត្រូវបានបង្កើតឡើងនៅកម្ពុជា
២. មានទីស្នាក់ការជាគោលដើមនៅកម្ពុជា
៣. មានវត្តមាននៅកម្ពុជាលើសពី១៨២ថ្ងៃក្នុងរយៈពេល១២ខែណាមួយដែលបញ្ចាប់ក្នុងឆ្នាំជាប់ពន្ធចរន្ត។
អ្នកជាប់ពន្ធអនិវាសនជនសំដៅដល់អ្នកជាប់ពន្ធដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជនដូចមានចែងនៅក្នុងចំណុច “ក” ខាងលើ។
អ្នកជាប់ពន្ធនិវាសនជនគឺជាកម្មវត្ថុដែលត្រូវជាប់ពន្ធលើប្រាក់ចំណេញទាំងប្រភពចំណូលនៅកម្ពុជា និងប្រភពចំណូលពីបរទេស ខណៈដែលអ្នកជាប់ពន្ធអនិវាសនជនត្រូវបង់ពន្ធលើប្រាក់ចំណេញចំពោះតែប្រភពចំណូលដែលទទួលបានពីកម្ពុជាតែប៉ុណ្ណោះ។
(*)ប្រាក់ចំណេញជាប់ពន្ធ និងអត្រាពន្ធសម្រាប់រូបវ័ន្តបុគ្គលនិវាសនជន(អត្រាកំណើនតាមថ្នាក់) ដែលបាននឹងកំពុងប្រើប្រាស់៖
(*)ប្រាក់ចំណេញជាប់ពន្ធ និងអត្រាពន្ធសម្រាប់រូបវ័ន្តបុគ្គលនិវាសនជន(អត្រាកំណើនតាមថ្នាក់) ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅដោយយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២៖
ឆ្នាំសារពើពន្ធត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវរៀបចំប្រកាសយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមីនា នាឆ្នាំបន្ទាប់។ យោងតាមប្រកាសលេខ ១៤៨១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ក្នុងករណីក្រុមហ៊ុនបរទេសដែលកាន់កាប់ភាគហ៊ុនចាប់ពី ៥១% ឡើងដោយអ្នកជាប់ពន្ធអនិវាសនជន ទាំងនីតិបុគ្គល និងរូបវន្តបុគ្គលក្ដី អាចស្នើសុំផ្លាស់ប្តូរឆ្នាំសារពើពន្ធ និងកាលបរិច្ឆេទនៃការរៀបចំប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំបាន។
ABC Co., Ltd. ជាក្រុមហ៊ុនពាណិជ្ជកម្មដែលបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២០ ប្រាក់ចំណូលសរុបរបស់វាគឺ ៥00,000 ដុល្លារ ហើយការចំណាយសរុបគឺ ៣០០,០០០ដុល្លារ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញដែលក្រុមហ៊ុនបានបង់ប្រចាំខែគឺ ៥,000 ដុល្លារ។ ដូច្នេះ ពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំ ២០២០ គឺ៖