ការកែតម្រូវលិខិតប្រកាសពន្ធ

ការកែតម្រូវលិខិតប្រកាសពន្ធ

គ្មានអ្វីល្អឥតខ្ចោះនោះទេ។ ពេលខ្លះការប្រកាសពន្ធរបស់លោកអ្នក អាចមានកំហុសឆ្គងក្នុងពេលកន្លងមក។ បញ្ហានេះរមែងកើតមានញឹកញាប់ចំពោះម្ចាស់អាជីវកម្មគ្រប់ប្រភេទ។

ច្បាប់អនុញ្ញាតឱ្យមានការកែតម្រូវលិខិតប្រកាសពន្ធឡើងវិញក្នុងរយៈពេលបីឆ្នាំថយក្រោយតែប៉ុណ្ណោះ។ ឧទាហរណ៍៖ បច្ចុប្បន្នគឺខែមេសា ឆ្នាំ២០២២ ដូច្នេះលិខិតប្រកាសពន្ធដែលអ្នកអាចកែតម្រូវបានគឺ លិខិតប្រកាសពន្ធគ្រប់ប្រភេទក្នុងឆ្នាំ២០២១ លិខិតប្រកាសពន្ធគ្រប់ប្រភេទក្នុងឆ្នាំ២០២០ និងលិខិតប្រកាសពន្ធគ្រប់ប្រភេទក្នុងខែមេសា ឆ្នាំ២០១៩។ ការកែតម្រូវនេះ លោកអ្នកគ្រាន់តែត្រូវបង់នូវប្រាក់ពន្ធដែលមិនទាន់បានបង់ជាមួយនឹងពិន័យ និងការប្រាក់ដែលមិនទាន់បានបង់សម្រាប់រយៈពេលដែលបានកន្លងហួសតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើ លោកអ្នកព្រងើយកន្តើយនឹងកំហុសឆ្គងដែលបានកើតមានឡើង បញ្ហាអាចមានភាពកាន់តែស្មុគស្មាញ ឬអាចឈានដល់បិទទ្វារអាជីវកម្មទាំងមូលក៏មាន។

ក្រុមការងារយើងខ្ញុំ សូមលើកទឹកចិត្តដល់លោកអ្នកឱ្យជួលអ្នកជំនាញដែលមានវិជ្ជាជីវៈគណនេយ្យនិងពន្ធពិតប្រាកដ ដើម្បីធ្វើកិច្ចការនេះជាមួយអាជ្ញាធរពន្ធដារក្នុងនាមក្រុមហ៊ុនរបស់លោកអ្នក ដើម្បីឱ្យលោកអ្នកអាចជៀសផុតពីបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

ការត្រួតពិនិត្យពន្ធ

សេវាកម្មផ្សេងៗរបស់ពួកយើង៖

ការប្រើប្រាស់វិក្កយបត្រ

វិក្កយបត្រអាករ៖ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំទាំងអស់ត្រូវចេញវិក្កយបត្រអាករដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកជាប់ពន្ធតាមរបបប្រកាសស្វ័យប្រកាសដូចគ្នា។

អាករស្នាក់នៅ

អាករស្នាក់នៅ គឺជាប្រភេទពន្ធប្រចាំខែដែលគិតលើការផ្គត់ផ្គង់សេវាស្នាក់តាមអត្រា ២% នៃតម្លៃជាប់អាករ រួមទាំងអាករគ្រប់ប្រភេទ លើកលែងតែអាករស្នាក់នៅខ្លួនឯង និងអាករលើតម្លៃបន្ថែម។