អាករលើតម្លៃបន្ថែម (អតប)
ទំព័រដើម
សេវាប្រកាសពន្ទប្រចាំខែ
អាករលើតម្លៃបន្ថែម (អតប)
ទូរស័ព្ទ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
ក. អាករលើតម្លៃបន្ថែម (អតប) គឺជាពន្ធមួយប្រភេទដែលត្រូវគិតលើទំនិញ និងសេវាកម្ម។
ខ. ទំនិញ សំដៅលើ ទ្រព្យរូបី ក្រៅពីដីធ្លី ឬប្រាក់កាស។
គ. សេវាកម្ម សំដៅ ការផ្តល់របស់មានតម្លៃអ្វីមួយក្រៅពីទំនិញ ដីធ្លី ឬប្រាក់កាស។
ក. ការផ្គត់ផ្គង់ទំនិញ ឬសេវាកម្មដោយបុគ្គលជាប់អាករក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ។
គ. ការធ្វើជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃទីផ្សារនូវថ្លៃទំនិញ ឬសេវាកម្មដោយបុគ្គលជាប់អាករ។
ឃ.ការនាំទំនិញចូលមកក្នុងដែនសមត្ថកិច្ចគយនៃព្រះរាជាណាចក្រកម្ពុជា។
ក. សេវាប្រៃសណីយ៍សាធារណៈ
ខ. មន្ទីរពេទ្យ គ្លីនីក សេវាវេជ្ជសាស្រ្ត និងទណ្ឌសាស្ត្រ និងផលិតផលវេជ្ជសាស្រ្តចម្រើឱ្យការបំពេញសេវាកម្មទាំងនេះ
គ. ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរសាធារណៈដែលគ្រប់គ្រងដោយរដ្ឋទាំងស្រុង
ឃ. សេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុ
ង. សកម្មភាពមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានអនុញ្ញាត
ច. ទំនិញនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
ឆ. ដីធ្លី
ជ. សេវាអប់រំ
ឈ. ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
ញ. ការផ្គត់ផ្គង់កសិផលមិនទាន់កែច្នៃ និងផលិតផលអាហារមូលដ្ឋាន
ដ. សេវាប្រមូលកាកសំណល់រឹង និងរាវ
ក. អត្រា ១0% អត្រាស្តង់ដារនៅកម្ពុជា និងការនាំចូលទំនិញមកកម្ពុជា។
ខ. អត្រា 0% អនុវត្តចំពោះការផ្គត់ផ្គង់ទំនិញ និងសេវាកម្មសម្រាប់ការនាំចេញពីប្រទេសកម្ពុជា រួមមាន៖
ខ១. ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មនៃឧស្សាហកម្មគាំទ្រ ឬអ្នកម៉ៅការបន្តពីអ្នកនាំចេញ
ខ២. ការផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូនអន្តរជាតិនៅខាងក្រៅប្រទេសកម្ពុជា
ខ៣. ការផ្គត់ផ្គង់ និងការនាំចេញស្រូវ-អង្ករ
ខ៤.ការផ្គត់ផ្គង់សេវានៅក្រៅប្រទេសកម្ពុជា។
ក្រោមយន្តការនៃការគិតអាករជំនួស បុគ្គលជាប់អាករដែលទទួលការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថល ពីអ្នកផ្គត់ផ្គង់អនិវាសនជន ទោះបីជាពួកគេបាន ឬមិនបានចុះបញ្ជី អាករលើតម្លៃបន្ថែមសាមញ្ញ ជាមួយអាជ្ញាធរពន្ធដារកម្ពុជាក៏ដោយ បុគ្គលជាប់អាករទាំងនោះត្រូវប្រកាស និងបង់អតប១០% ទៅរដ្ឋបាលសារពើពន្ធយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ ក្រោយការផ្គត់ផ្គង់បានកើតឡើង។