អាករពិសេសលើទំនិញ និងសេវាមួយចំនួន
ទំព័រដើម
សេវាប្រកាសពន្ទប្រចាំខែ
អាករពិសេសលើទំនិញ និងសេវាមួយចំនួន
ទូរស័ព្ទ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
អាករពិសេស គឺជាពន្ធប្រចាំខែដែលត្រូវបានគិតលើផលិតផលក្នុងស្រុក និងផលិតផលនាំចូល និងសេវាកម្ម មួយចំនួន។ អ្នកជាប់ពន្ធក្នុងស្រុកដែលផលិត ឬផ្គត់ផ្គង់ទំនិញ ឬសេវាកម្មទាំងនេះ ត្រូវទទួលខុសត្រូវចំពោះការបង់អាករប្រភេទនេះ។
ពាក្យ “សេវាលំហែរកម្សាន្ត” រួមមាន៖ ការប្រគុំតន្ត្រី ចម្រៀង ការចាក់បទភ្លេង ការបង្ហាញហ្សូលើឆាក ម៉ាស្សា ស្ទីម សូណា ការប្រណាំងរថយន្ត ការប្រណាំងម៉ូតូ ស្នូកឃ័រ ប៊ូលីង ហ្គេមគ្រប់ប្រភេទ និងការវាយកូនគោលលើទឹកកក។សម្គាល់៖ ខុសពីអាករបំភ្លឺសាធារណៈដែលត្រូវបង់នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់ អាករពិសេសត្រូវបង់តែម្តងគត់ដោយអ្នកផលិត ឬអ្នកនាំចូល។
ក. សម្រាប់ផលិតផលក្នុងស្រុក៖ ត្រូវយក ៩0% នៃតម្លៃលក់ ដោយមិនរាប់បញ្ចូល អាករពិសេសខ្លួនឯង, អាករបំភ្លឺសាធារណៈ និងអាករលើតម្លៃបន្ថែម។
ខ. សម្រាប់សេវាកម្ម៖ ត្រូវយក ១00% នៃតម្លៃលក់ ដោយមិនរាប់បញ្ចូល អាករពិសេសខ្លួនឯង, អាករបំភ្លឺសាធារណៈ និងអាករលើតម្លៃបន្ថែម។
ទំនិញ ឬផលិតផលមួយចំនួនដូចខាងក្រោមនេះត្រូវបានលើកលែង៖
ក. ថ្នាំជក់ និងស្រាដែលមិនទាន់កែច្នៃ
ខ. ទឹកត្នោតជូរ
គ. ទឹករ៉ែ
ឃ. ទឹកដមផ្លែឈើ
ង. បន្លែស្រស់
ច. ការ៉េម
ឆ. គ្រាប់ឈូក
ជ. ភេសជ្ជៈដែលមានជាតិទឹកដោះគោ