អាករបំភ្លឺសាធារណៈ

ទំព័រដើម

សេវាប្រកាសពន្ទប្រចាំខែ

អាករបំភ្លឺសាធារណៈ

អាករបំភ្លឺសាធារណៈ

 អាករបំភ្លឺសាធារណៈ គឺជាពន្ធប្រចាំខែដែលគិតលើការចែកចាយនៅកម្ពុជានូវផលិតផលនាំចូល ឬផលិតផលផលិតក្នុងស្រុកដូចជា៖ គ្រឿងស្រវឹង ថ្នាំជក់ ឬបារីជាដើម។

អត្រាពន្ធ

ក. អាករបំភ្លឺសាធារណៈ ត្រូវបានប្រមូលតាមអត្រា ៣% នៃតម្លៃលក់ នៃផលិតផលដែលបានលក់ដោយអ្នកនាំចូលដំបូង ឬនៃផលិតផលដែលផលិតក្នុងស្រុក។

ខ. សម្រាប់រាល់ការចែកចាយបន្តនៃផលិតផល ដោយអ្នកលក់ដុំ ឬអ្នកលក់រាយ អាករបំភ្លឺសាធារណៈត្រូវបានប្រមូលតាមអត្រា ៣% នៃ ២0% នៃតម្លៃលក់ដែលបានកត់ត្រាក្នុងវិក្កយបត្រតែប៉ុណ្ណោះ។

គ. សម្រាប់គោលដៅគិតអាករបំភ្លឺសាធារណៈ តម្លៃលក់រួមបញ្ចូលនូវពន្ធគ្រប់ប្រភេទ លើកលែងតែ អាករបំភ្លឺសាធារណៈខ្លួនឯង និងអាករលើតម្លៃបន្ថែម។

ការលើកលែងពន្ធ

លើកលែងតែជាលក្ខណៈសិប្បកម្ម និងលក្ខណៈវេចខ្ចប់ ផលិតផលខាងក្រោមមួយចំនួននេះត្រូវបានលើកលែងពីការគិតអាករបំភ្លឺសាធារណៈ៖

១. វត្ថុធាតុដើមនៃថ្នាំជក់

២. ទឹកត្នោតជូរ

៣. ស្រាដែលផលិតជាលក្ខណៈគ្រួសារ

សម្គាល់៖ អាករបំភ្លឺសាធារណៈត្រូវបង់នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។

ពាក្យ “សេវាលំហែរកម្សាន្ត” រួមមាន៖ ការប្រគុំតន្ត្រី ចម្រៀង ការចាក់បទភ្លេង ការបង្ហាញហ្សូលើឆាក ម៉ាស្សា ស្ទីម សូណា ការប្រណាំងរថយន្ត ការប្រណាំងម៉ូតូ ស្នូកឃ័រ ប៊ូលីង ហ្គេមគ្រប់ប្រភេទ និងការវាយកូនគោលលើទឹកកក។សម្គាល់៖ ខុសពីអាករបំភ្លឺសាធារណៈដែលត្រូវបង់នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់ អាករពិសេសត្រូវបង់តែម្តងគត់ដោយអ្នកផលិត ឬអ្នកនាំចូល។

សេវាកម្មផ្សេងៗ

ការប្រើប្រាស់វិក្កយបត្រ

វិក្កយបត្រអាករ៖ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំទាំងអស់ត្រូវចេញវិក្កយបត្រអាករដល់អតិថិជនរបស់ខ្លួន ដែលជាអ្នកជាប់ពន្ធតាមរបបប្រកាសស្វ័យប្រកាសដូចគ្នា។

អាករស្នាក់នៅ

អាករស្នាក់នៅ គឺជាប្រភេទពន្ធប្រចាំខែដែលគិតលើការផ្គត់ផ្គង់សេវាស្នាក់តាមអត្រា ២% នៃតម្លៃជាប់អាករ រួមទាំងអាករគ្រប់ប្រភេទ លើកលែងតែអាករស្នាក់នៅខ្លួនឯង និងអាករលើតម្លៃបន្ថែម។