អំពីក្រុមហ៊ុន

ប្រវត្តិ​ក្រុមហ៊ុន

អិលប៊ីស៊ី ជាក្រុមហ៊ុនប្រឹក្សាអាជីវកម្មមួយដែលត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១២ ក្នុងគោលបំណងផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយអាជីវកម្មដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន ចំពោះឧស្សាហកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា។ ការផ្តល់ជូនដល់អតិថិជននូវឱកាសដ៏ល្អបំផុតសម្រាប់ភាពជោគជ័យរបស់ពួកគេ គឺជាគោលបំណងសំខាន់នៃសេវាកម្ម និងដំណោះស្រាយរបស់យើងខ្ញុំ។ ហេតុនេះ អិលប៊ីស៊ី គឺពិតជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលកំពុងគិតចង់រកស៊ី និងអ្នកដែលកំពុងបើកដំណើរការអាជីវកម្មនៅកម្ពុជា។

អិលប៊ីស៊ី ផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន៖ សេវាចុះបញ្ជីអាជីវកម្ម សេវាគណនេយ្យនិងពន្ធដារ   សេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកម្មវិធីគណនេយ្យកុំព្យូទ័រជាដើម ជាមួយនឹងការប្រឹក្សាយោបល់ដ៏ល្អបំផុត។ វត្តមានរបស់យើងខ្ញុំគឺដើម្បីធានាថា អតិថិជននឹងទទួលបានបទពិសោធដ៏រីករាយបំផុតក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។ ក្នុងរយៈពេលជាង ១០ ឆ្នាំ នៃដំណើរការប្រតិបត្តិការរបស់យើងកន្លងមកនេះ យើងនៅតែបន្តបាននូវភាពរឹងមាំ ហើយការរក្សាបាននូវអតិថិជនជាង ៩០% គឺជាភស្ដុតាងនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ព្រមជាមួយនឹងសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងដំណោះស្រាយដ៏ល្អបំផុត។

បេសកកម្ម និងគុណតម្លៃរបស់យើង

បេសកកម្ម

លេផឹដ ប៊ីហ្សនេស ខនសាល់ធេនស៊ី មានបេសកកម្មផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈកម្រិតខ្ពស់បំផុត លើផ្នែកច្បាប់ ពន្ធដារ គណនេយ្យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញឱ្យបាននូវតម្រូវការរបស់អតិថិជន ក្នុងការឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុទៅវិញទៅមក។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់យើងគឺដើម្បីក្លាយខ្លួនជាទីភ្នាក់ងារបម្រើសេវាកម្មប្រកបដោយទុកចិត្តខ្ពស់ និងជាដៃគូរដ៏ល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់ តាមរយៈការផ្តល់ជូននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងភាពជាក់ស្តែងស្របតាមបរិបទសង្គម ដែលរួមចំណែកដល់ភាពជោគជ័យរបស់អតិថិជននៅក្នុងបរិយាកាសនៃភាពជាដៃគូរពិសេស។

Webp.net resizeimage 5

ស្រីអរុណរដ្ឋា

ស្ថាបនិក និងនាយកប្រតិបត្តិ

តម្លៃស្នូល

សុចរិតភាព៖ ទន្ទឹមនឹងគុណភាពការងារ យើងក៏ផ្ដោតលើការបំពេញកិច្ចការប្រកបដោយមនសិការ ការគោរព និងភាពស្មោះត្រង់។

ចំណង់ចំណូលចិត្ត៖ ការបណ្ដុះនូវចំណង់ចំណូលចិត្ត គឺដើម្បីជំរុញថាមពលពីខាងក្នុងដើម្បីរក្សាបាននូវស្តង់ដារការងារកម្រិតខ្ពស់។ ការប្តេជ្ញាចិត្តក្នុងការបង្កើតឧត្តមភាព គឺមានឥទ្ធិពលគ្របដណ្ដប់លើគ្រប់ផ្នែកទាំងអស់នៃក្រុមហ៊ុនរបស់យើងទាំងមូល។

ភាពស្មោះត្រង់៖ បណ្ដុះភាពស្មោះត្រង់ដ៏ពិតប្រាកដ ទាំងភាពស្មោះត្រង់ផ្ទាល់ខ្លួន និងភាពស្មោះត្រង់ក្នុងទំនាក់ទំនងកិច្ចការវិជ្ជាជីវៈ ដើម្បីកសាងទំទុកចិត្ត។

ការរួមចំណែក៖ រួមចំណែកសហការជាមួយអាជីវកម្ម និងបុគ្គលឯកជននានា ដើម្បីជួយពួកគេឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។

ការអប់រំ៖ ដើម្បីវិនិយោគលើគំនិតនៃការរៀនសូត្រពេញមួយជីវិត។

សូមទទួលយកនូវការប្រឹក្សាយោបល់ ដោយឥតគិតថ្លៃ និងដោយក្តីរីករាយ...​

ការិយាល័យនៅភ្នំពេញ