ផ្ទេរភាគហ៊ុន

ទំព័រដើម

ចុះបញ្ជីសហគ្រាស

ផ្ទេរភាគហ៊ុន

ទូរស័ព្ទៈ

089 888 378/ 093 888 797

អាស័យដ្ឋានៈ

អគារលេខ ៥ ផ្លូវ​២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

អ៊ីម៉ែលៈ

lbcsaleinfo@gmail.com

សេវាកម្មផ្សេងៗទៀត
សេវាដំឡើងដើមទុន

មូលហេតុដែលត្រូវដំឡើងដើមទុន៖

១. ទុនដំបូងត្រូវបានប្រើប្រាស់អស់

២. មិនមានសាច់ប្រាក់សម្រាប់ប្រើប្រាស់បន្តក្នុងអាជីវកម្ម

៣. ដើម្បីពង្រីកទំហំអាជីវកម្ម

៤. ទុនត្រូវបានបន្ថែមចូលពីដៃគូរវិនិយោគ។ល។

ម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាជារឿយៗមិនអើពើនឹងសារៈសំខាន់នៃការបង្កើនដើមទុនសម្រាប់អាជីវកម្មរបស់ពួកគេឡើយ។ សូមមើលពីផលវិបាកដែលអាចកើតមានឡើងពីការមិនបានយកចិត្តទុកដាក់ក្នុងការដំឡើងដើមទុននេះ៖

១. លោកអ្នកមិនអាចបង់ថ្លៃចំណាយផ្សេងៗបាន

២. លោកអ្នកអាចនឹងបាត់បង់អ្នកផ្គត់ផ្គង់នូវទំនិញ ឬសេវាដែលធ្លាប់ផ្គត់ផ្គង់ជូន

៣. ការបញ្ជាទិញមានភាពយឺតយ៉ាវ ដែលនាំឱ្យប៉ះពាល់ដល់អតិថិជនរបស់លោកអ្នក

៤. មិនមានលទ្ធភាពបើកប្រាក់ខែជូនបុគ្គលិក រួមទាំងលោកខ្លួនឯងផងដែរ។ល។

21ec7e 33628a48eccf42a69517446db1c6f559 mv2 1

ប្រសិនបើអាជីវកម្មមួយអស់ដើមទុន វាមានន័យថា វាបាត់បង់តុល្យភាពឬសមត្ថភាពក្នុងការឈរជើងដោយខ្លួនឯង។ ប្រសិនបើម្ចាស់អាជីវកម្មសម្រេចប្រើលុយហោប៉ៅខ្លួនឯង ដោយភាពមិនយល់ក្នុងការដំណើរការអាជីវកម្ម ហើយមិនបានដំឡើងដើមទុនជាផ្លូវការទេនោះ នោះអាជីវកម្មនឹងប្រឈមមុខនឹងបញ្ហាជាច្រើននៅពេលក្រោយជាពិសេសជាមួយអាជ្ញាធរ (ពន្ធដារ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត)។ ដូច្នេះ សូមដំឡើងដើមទុនរបស់អ្នកឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាប្រសិនបើលោកអ្នកពិនិត្យឃើញថា វាកំពុងមានការធ្លាក់ចុះ។ កិច្ចការនេះគឺមានភាពងាយស្រួលមិនពិបាកនោះទេ។

សេវាផ្ទេរភាគហ៊ុន

ឧបមាថា អ្នករកបានដៃគូរពាណិជ្ជកម្មថ្មីណាម្នាក់ដែលមានបំណងចូលរួមក្នុងអាជីវកម្មជាមួយអ្នក ការចូលរួមចំណែកជាភាគហ៊ុន ដោយមិនបានជូនដំណឹងដល់អាជ្ញាធរ ឬមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាផ្លូវការទេនោះ អាចបង្ករឱ្យមាននូវផលលំបាកនៅពេលក្រោយ ។ សេវាផ្ទេរភាគហ៊ុនរបស់អិលប៊ីស៊ី ជួយឱ្យលោកអ្នកអាចផ្លាស់ប្តូរ  ឬធ្វើបម្រែបម្រួលចំនួនភាគហ៊ុន របស់ម្ចាស់ភាគហ៊ុនម្នាក់ៗក្នុងអាជីវកម្ម ស្របតាមអ្វីដែលលោកអ្នកចង់បាន។

សេវាផ្លាស់ប្តូរទីស្នាក់ការ

អំឡុងពេលនៃការចុះបញ្ជីបើកក្រុមហ៊ុន លោកអ្នកបានផ្តល់ព័ត៌មានជាក់លាក់មួយទៅដល់អាជ្ញាធរពាក់ព័ន្ធ នោះគឺអាសយដ្ឋានធ្វើអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកធ្ធើការផ្លាស់ប្តូរទីតាំងអាជីវកម្មនោះ លោកអ្នកក៏តម្រូវឱ្យធ្វើការជូនដំណឹងជាផ្លូវការដល់អាជ្ញាធរដែលពាក់ព័ន្ធទាំងនោះវិញផងដែរ។ ការខកខានមិនបានអនុវត្តដូច្នេះ នឹងនាំឱ្យមានផលវិបាកជាច្រើនសម្រាប់អាជីវកម្មរបស់លោកអ្នកនៅពេលក្រោយ។  សូមធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំ (អិលប៊ីស៊ី) ឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ និងសេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់។

សេវាកម្មផ្សេងទៀត

ការចុះបញ្ជីអាជីវកម្ម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...

ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម

សូមទទួលការប្រឹក្យាយោបល់ដោយឥតគិតថ្លៃ...