ការស្នើអាជ្ញាប័ណ្ណអាជីវកម្ម
ទំព័រដើម
ចុះបញ្ជីសហគ្រាស
ការស្នើអាជ្ញាប័ណ្ណអាជីវកម្ម
ទូរស័ព្ទៈ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
សម្រាប់អាជីវកម្មថ្មី ម្ចាស់អាជីវកម្មគួរតែយកចិត្តទុកដាក់អំពីការស្នើអាជ្ញាប័ណ្ណចាំបាច់នានាពីក្រសួងពាក់ព័ន្ធ។ មានអាជ្ញាប័ណ្ណជាច្រើន សម្រាប់សកម្មភាពអាជីវកម្មគ្រប់ប្រភេទ រាប់តាំងពីភោជនីយដ្ឋាន រហូតដល់សកម្មភាពនៃការគ្រប់គ្រងសំណល់រឹងជាដើម។ វាជាទំនួលខុសត្រូវរបស់ម្ចាស់អាជីវកម្មក្នុងការស្នើអាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវមុនប្រកបអាជីវកម្ម។ ការខកខានណាមួយ វាអាចបណ្តាលឱ្យមានការពិន័យ ឬជាងនេះទៅទៀតនោះនឹងត្រូវបិទអាជីវកម្មទាំងស្រុងក៏មាន។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់បើភោជនីយដ្ឋាន ដំបូងអ្នកត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន បន្ទាប់មក ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណទេសចរណ៍ លិខិតអនុញ្ញាតពីក្រសួងសុខាភិបា ល លិខិតអនុញ្ញាតិពីនាយកដ្ឋានពន្លត់អគ្គីភ័យ និងអាជ្ញាប័ណ្ណផ្សេងទៀតដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក។

តម្លៃនៃអាជ្ញាប័ណ្ណគឺអាស្រ័យទៅលើទំហំអាជីវកម្មនោះថាតើមានទំហំប៉ុណ្ណា។ មានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតច្រើនប្រភេទណាស់ ដូច្នេះការស្វែងយល់ និងការស្គាល់នូវប្រភេទអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតនានា គឺពិតជាមានសារសំខាន់ខ្លាំងណាស់មុននឹងចាប់ផ្ដើមអាជីវកម្មរបស់អ្នក។ ប្រភេទអាជីវកម្មដែលស្ថិតក្នុងវិស័យកសិកម្ម ត្រូវការអាជ្ញាប័ណ្ណ និងការអនុញ្ញាតពិសេសដាច់ឡែក ហើយអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតទាំងនេះ ត្រូវការចំណាយជាច្រើនអាចរហូតដល់ទៅរាប់ពាន់ដុល្លារទម្រាំស្នើសុំបាន។


ប្រភេទអាជ្ញាប័ណ្ណនាំចូលនិងនាំចេញ គឺកាន់តែត្រូវការជាពិសេសទៅទៀត សម្រាប់អាជីវកម្មដែលមានទំហំធំ ហើយ ក្រៅពីអាជ្ញាប័ណ្ណ អ្នកក៏នឹងត្រូវការ លិខិតអនុញ្ញាតជាពិសេសផងដែរក្នុងករណីមួយចំនួន។ ឧទាហរណ៍៖ ការនាំចូលនិងនាំចេញថ្នាំ /ឱសថ ចាំបាច់ត្រូវស្នើអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលជាមុនសិន ហើយពេលខ្លះស្ទើរតែមិនអាចស្នើសុំបានទៅទៀតសម្រាប់ម្ចាស់អាជីវកម្មដែលជាជនបរទេស។ ការនាំចូល និងនាំចេញសម្លៀកបំពាក់ត្រូវការលិខិតអនុញ្ញាតពិសេសមួយដែលហៅថា “វិញ្ញាបនបត្រប្រភពដើមទំនិញ” មុននឹងអ្នកអាចនាំចេញបាន។ ការនាំចូល និងនាំចេញគ្រឿងអលង្ការ តម្រូវឱ្យមានលិខិតអនុញ្ញាតពិសេសផងដែរ។