ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម
ទំព័រដើម
ចុះបញ្ជីសហគ្រាស
ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម
ទូរស័ព្ទៈ
089 888 378/ 093 888 797
អាស័យដ្ឋានៈ
អគារលេខ ៥ ផ្លូវ២៨៤ សង្កាត់ អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
អ៊ីម៉ែលៈ
lbcsaleinfo@gmail.com
ការចុះបញ្ជីម៉ាកគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្ម ព្រោះវាបានផ្តល់សិទ្ធិដល់ម្ចាស់អាជីវកម្មក្នុងការការពារមិនឱ្យអ្នកដទៃប្រើប្រាស់នូវ ម៉ាក ស្រដៀងគ្នាដែលអាចនាំឱ្យមានការភាន់ច្រឡំ។ ម៉្យាងវិញទៀត វាក៏អាចធានាបានផងដែរថា ម៉ាក របស់អ្នក ក៏មិនស្រដៀងទៅនឹង ម៉ាក របស់អ្នកដទៃដែលបានចុះបញ្ជីរួចរាល់ហើយនោះដែរ។ ប្រសិនបើអ្នករំលោភលើ ឈ្មោះ ឬម៉ាក របស់អ្នកដទៃដោយចៃដន្យ នោះអ្នកអាចនឹងត្រូវបានប្តឹងដោយម្ចាស់នៃ ឈ្មោះ ឬម៉ាក នោះ ហើយពួកគេអាចនឹងទាមទារឱ្យបង់ប្រាក់ពិន័យតាមច្បាប់ក៏ថាបាន។ ការចុះបញ្ជីម៉ាកគឺជាដែនសមត្ថកិច្ចរបស់ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម និងត្រូវបានគ្រប់គ្រងដោយ ច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ នៃព្រះរាជាណាចក្រកម្ពុជា។
សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកមានដូចជា៖
ក. ការប្រើប្រាស់ម៉ាកដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។
ខ. ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹង ផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញនិង សេវាដែលប្រហាក់ប្រហែល ទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
យោងតាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់ ម៉ាកដែលមិនអាចចុះបញ្ជីបានមានដូចតទៅ៖
ក. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា ពីសហគ្រាសមួយទៅមួយ។
ខ. ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។
គ. ម៉ាកដែលដូចគ្នា ឬស្រដៀងទៅនឹង សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិផ្សេងៗ
ឃ. ម៉ាកដែលដូចគ្នា ឬស្រដៀងទៅនឹង ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ របស់ប្រទេសណាមួយ ឬអង្គការអន្តរជាតិណា។
ង. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឱ្យច្រឡំនឹងម៉ាកដែលល្បីរួចហើយ។ល។
ដំណើរការចុះបញ្ជីម៉ាកនៅកម្ពុជាមាន ៣ ដំណាក់កាលគឺ៖
១. ដំណាក់ការត្រួតពិនិត្យ – ម៉ាកត្រូវបានពិនិត្យទាក់ទងនឹងបែបបទ ការធ្វើចំណាត់ថ្នាក់ ការបែងចែកភាពច្បាស់លាស់ ការពិពណ៌នាភាពប្លែក ការបំភាន់និងជម្លោះជាមួយសិទ្ធិរបស់បុគ្គលមុន។
២. ដំណាក់ការចុះចុះបញ្ជី – ម៉ាកនឹងត្រូវបានផ្តល់ការចុះបញ្ជីប្រសិនបើមិនមានបញ្ហា។
៣. ដំណាក់ការបោះពុម្ពផ្សាយ – លក្ខណៈពិសេសនៃពាក្យសុំ (សម្គាល់ឈ្មោះអ្នកដាក់ពាក្យសុំប្រទេសនៃការដាក់បញ្ចូលលេខពាក្យសុំនិងកាលបរិច្ឆេទ។ ល។ ) ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។
ម៉ាកដែលបានចុះបញ្ជីរួចហើយ មានសុពលភាព១០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។ តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចបន្តសុពលភាពសាជាថ្មីសម្រាប់រយៈពេល១០ឆ្នាំម្តងជាបន្តបន្ទាប់ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់កម្រៃនៃការចុះបញ្ជីជាថ្មីតាមការកំណត់។
ម៉ាកជាពាក្យ
![](https://lbcbiz.com/wp-content/uploads/2022/11/Picture2.jpg)
ម៉ាកជារួមគ្នានៃអក្សនិងរូបសញ្ញា
![](https://lbcbiz.com/wp-content/uploads/2022/11/Picture7.jpg)
ម៉ាកជាអក្សរ
![](https://lbcbiz.com/wp-content/uploads/2022/11/Picture3.jpg)
ម៉ាកជាពណ៌ច្រើនចម្រុះគ្នា
![](https://lbcbiz.com/wp-content/uploads/2022/11/picture8.jpg)
ម៉ាកជាលេខ
![](https://lbcbiz.com/wp-content/uploads/2022/11/Picture4.jpg)
ម៉ាក់ជាឈ្មោះ
![](https://lbcbiz.com/wp-content/uploads/2022/11/Picture9.jpg)
ម៉ាកជានិមិត្តសញ្ញា
![](https://lbcbiz.com/wp-content/uploads/2022/11/Picture5.jpg)
ម៉ាក់ជាហត្ថលេខា
![](https://lbcbiz.com/wp-content/uploads/2022/11/Picture10.jpg)
ម៉ាកជារួមគ្នានៃអក្សរនិងលេខ
![](https://lbcbiz.com/wp-content/uploads/2022/11/Picture6.jpg)